អំពីយើង

សួស្ដី កំណត់ហេតុ​បណ្ដាញ​នេះ មាន​តំណ​អាសយដ្ឋាន​ពិត​គឺ konkhmershare24.blogspot.com​ ។ សព្វថ្ងៃ​ខ្ញុំ​ជា​យោធារ តែ​ដោយសារ​ចំណូល​ចិត្ត​ប្រើប្រាស់ Blogger និង​ព័តមានវិទ្យា ទើប​ធ្វើ​ឲ្យ​ខ្ញុំ​នៅ​តែ​បន្ត​ដំណើរការ​នេះ​បន្ត​ទៀត ។ ចំពោះ​ការ​ប្រើប្រាស់ Blogger ខ្ញុំ​អាច​ប្រើប្រាស់​បាន​គួរសម ដឹង​ពី​របៀប​សរសេរ​អត្ថបទ​ខ្មែរ​ឲ្យ​ចេញ​មក​សមរម្យ​ងាយស្រួល​មើល ដូច្នេះ​នៅ​មាន​រឿង​ជា​ច្រើន​ទៀត​ត្រូវ​រៀន​សូត្រ និង​ស្វែងយល់​បន្ថែម ។

គន្លឹះ Blogger ៖ ដោយសារ ​Blogger នៅ​ពេញ​និយម និង​មាន​ប្រយោជន៍​នៅ​ឡើយ​ ប្រាកដ​ជា​មាន​អ្នក​ថ្មី ចូល​មក​ប្រើប្រាស់​និង​រៀន​ប្រើ​ជា​មិន​ខាន ដូច្នេះ​គន្លឹះ​ប្លក់​ពិត​ជា​សំខាន់​សម្រាប់​អ្នក​ទើប​រៀន​ប្រើ ។ ខ្ញុំ​នឹង​ប្រមូល​គន្លឹះ​ប្លក់​មាន​ប្រយោជន៍​ឲ្យ​បាន​ច្រើន​តាម​ដែរ​អាច​ធ្វើ​ទៅ​បាន ។

អំពី​ម្ចាស់​កំណត់ហេតុ​បណ្ដាញ​នេះ ៖
ចំណែក​ខ្ញុំ​បាទ​ឈ្មោះ សៀក​ ច័ន្ទបូរី  (កើត​ឆ្នាំ ១៩៩៤) ដែល​ក្នុង​អ៊ីនធឺណិត​នេះ​ខ្ញុំ​ប្រើ​ឈ្មោះ​ កូនខ្មែរចែករំលែក២៤ / konkhmershare24 ដែល​​ខ្លី​ងាយស្រួល​ចាំ​ ។ 
- ឈ្មោះ : សៀក​ ច័ន្ទបូរី / Siek Chanborey
- ឈ្មោះ​​ហៅ​ក្នុង​អ៊ីនធឺណិត​ : កូនខ្មែរចែករំលែក២៤ / konkhmershare24
- ឆ្នាំ​កំណើត : ១៩៩៤
- រស់នៅ​សព្វថ្ងៃ : ​ខេត្តព្រះសីហនុ ប្រទេស​កម្ពុជា
- ចំណូល​ចិត្ត: ព័តមានវិទ្យា

Contact:
Email: siekchanborey@gmail.com
Website: https://konkhmershare24.blogspot.com/

Post a Comment