ជួបគ្នាទៀតហើយថ្ងៃនេះខ្ញុំសូមលើកយកគន្លឹះមួយដែលទាក់ទងទៅនឹងការដាក់ប្រអប់កូដឬក្នុងភាសា HTML គេហៅវាថា Pre Tag ឬ Code Tag ដែល HTML Tags ទាំងពីរនេះសម្រាប់ក្ដោបកូដឬអក្សរផ្សេងៗទៅក្នុងប្រអប់។
ក្នុងអត្ថបទមួយនេះខ្ញុំជ្រើសរើស Plugin មួយដែលមានឈ្មោះថា Highlight.js ដើម្បីធ្វើឲ្យប្រអប់សម្រាប់ដាក់កូដឬអក្សររបស់អ្នកមានពណ៌ចម្រុះនិងមានភាពស្រស់ស្អាតផងដែរ ហើយពិសេសជាងនេះទៅទៀតអ្នកគ្រាន់តែចុចទៅលើប្រអប់ នោះវានឹងធ្វើការ Select កូដឬអក្សរទាំងអស់ដែលមាននៅក្នុងប្រអប់ទៀតផង។
១-សូមចូលទៅកាន់គណនីប្លុករបស់អ្នក
២-ចូលទៅកាន់ Theme បន្ទាប់មក Edit HTML
៣-ចម្លងកូដខាងក្រោមដាក់ពីខាងក្រោម <head>
<link rel="stylesheet" href="//cdnjs.cloudflare.com/ajax/libs/highlight.js/9.15.10/styles/atom-one-dark.min.css"/> <script src="//cdnjs.cloudflare.com/ajax/libs/highlight.js/9.15.10/highlight.min.js"></script>
៤-ចម្លងកូដខាងក្រោមដាក់ពីខាងលើ </body>
<script type='text/javascript'> //<![CDATA[ // Initialisation for 'pre' tags $(document).ready(function(){$("pre").each(function(c,h){hljs.highlightBlock(h)})}); // Single Click var pres=document.getElementsByTagName("pre");for(var i=0;i<pres.length;i++){pres[i].addEventListener("click",function(){var selection=getSelection();var range=document.createRange();range.selectNodeContents(this);selection.removeAllRanges();selection.addRange(range)},false)}; //]]> </script>
៥-ចុចពាក្យ Save Theme។
* ដើម្បីប្រើប្រអប់សម្រាប់ដាក់កូដឬអក្សរ សូមប្រើ Pre Tag ឬ Code Tag នៅក្នុងកូដខាងក្រោម (HTML Mode) ដែលនៅចន្លោះ Pre Tag គឺជាកូដឬអក្សរដែលអ្នកចង់ឲ្យបង្ហាញនៅក្នុងប្រអប់
<pre>Your Code/Text Here...</pre>
បញ្ជាក់៖ សម្រាប់ភាសាកូដតម្រូវឲ្យអ្នកបម្លែងទៅជា Entity ជាមុនសិនទើបកូដទាំងនោះបង្ហាញនៅក្នុងប្រអប់៕
Tags:
គន្លឺះប្លក់ហ្គ័រ