Embed គឺជាចម្លងនិងដាក់បង្ហាញធាតុណាមួយដូចជា widget រូបភាព ចម្រៀង វីដេអូ ពីគេហទំព័រផ្សេងៗ យកទៅដាក់គេហទំព័រ ឬប្លក់ណាមួយផ្សេងទៀត ។ ឧទាហរណ៍ខ្ញុំចង់ដាក់វីដេអូ YouTube ក្នុងអត្ថបទមួយ ដូច្នេះខ្ញុំត្រូវចម្លងកូដ embed នៃវីដេអូនោះ យកទៅដាក់ក្នុងអត្ថបទរបស់ខ្ញុំដែលចង់ដាក់ ។
Responsive គឺជាការសរសេរកូដបន្ថែមដើម្បីឲ្យរូបរាងគេហទំព័រ ឬទំហំរូបភាព ទំហំវីដេអូ ឲ្យរីករួមការបង្ហាញ ទៅតាមទំហំនៃអេក្រង់របស់អ្នកចូលមើល ។ សព្វថ្ងៃខាង Youtube មិនទាន់បានផ្ដល់កូដ embed វីដេអូរបស់ខ្លួនដែលមានលក្ខណៈ responsive នៅឡើយទេដែលតម្រូវឲ្យយើងដែលជាអ្នកប្រើ blogger ត្រូវបន្ថែមកូដដើម្បីឲ្យវារីករួមដោយស្វ័យប្រវត្តិពេលមើលលើទូរស័ព្ទ ឬកុំព្យូទ័រតូចធំ ។
ញុំបានស្វែងរកវិធី និងបានសាកល្បងជាច្រើន ហើយប្លក់ខ្ញុំក៏ធ្លាប់បានបង្ហាញម្ដងដែរគឺ របៀប Embed Responsive វីដេអូ Youtube ដែលវិធីនេះផ្ដល់ដោយ rithisethtes.com តែយើងត្រូវបញ្ចូលកូដក្នុង template សិនទើបអាចចាប់ផ្ដើមបាន ។
ហើយក្នុងគន្លឹះនេះវិញយើងមិនបាច់បញ្ចូលកូដទៅក្នុង template ប្លក់របស់យើងនោះទេ ដោយគ្រាប់តែចម្លងតំណវីដេអូ YouTube, Vimeo, Dailymotion, Google Maps, Getty Images, Generic iFrame, Scribd (select 'Autosize'), SoundCloud, Storify Twitter យកទៅដាក់ក្នុងគេហទំព័រ https://embedresponsively.com/ នៅត្រង់ប្រអប់ Embed ហើយចុចប៊ូតុង Embed នោះយើងនឹងទទួលបាន iframe ថ្មីដែលមាន style ជា responsive អាចយកទៅដាក់ក្នុងអត្ថបទ (ឈរលើតាប HTML) របស់យើងបានហើយ ។
* ទម្រង់កូដ YouTube ៖
<style>.embed-container { position: relative; padding-bottom: 56.25%; height: 0; overflow: hidden; max-width: 100%; } .embed-container iframe, .embed-container object, .embed-container embed { position: absolute; top: 0; left: 0; width: 100%; height: 100%; }</style><div class='embed-container'><iframe src='https://www.youtube.com/embed/9Q39tBVbK_A' frameborder='0' allowfullscreen></iframe></div>
Tags:
គន្លឺះប្លក់ហ្គ័រ