ដាក់ពុម្ពអក្សរខ្មែរស្អាតៗជាមួយ Google Web Font នៅលើប្លក់

សួស្ដី! អ្នក​ទាំងអស់​គ្នា​ដែល​តែង​ចូលចិត្ត​មក​ទស្សនា​ប្លក់​របស់​ខ្ញុំ​បាទ​ ហើយ​ខ្ញុំ​មក​ថ្ងៃ​នេះ​គឺ​មក​ដូច​សព្វដង​អញ្ចឹង​ដែរ​ គឺ​ខ្ញុំ​មាន​គន្លឹះ​សំខាន់​មួយ​សម្រាប់​បង្ហាញ​ជូន​ដល់​អ្នក​ទាំងអស់​គ្នាពី​របៀប​ដាក់​ពុម្ពអក្សរ​ខ្មែរ​ស្អាតៗ​នៅ​លើ​ប្លក់។ ជា​ការ​ពិត​ណាស់​ពុម្ពអក្សរ​វា​មាន​សារៈសំខាន់​សម្រាប់​ជំនួយ​ប្លក់​របស់​អ្នក​ ឲ្យ​​បង្ហាញ​អក្សរ​បាន​ស្អាត​នៅ​លើ​គ្រប់​ឧបករណ៍​រុករក​ Browser ទាំង​កុំព្យូទ័រ​និង​ទូរសព្ទ​ដៃ​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​វា​ជួយ​ទាក់​ទាញ​​ភ្នែក​អ្នក​ដែល​បាន​ចូល​ទស្សនា​ប្លក់​របស់​អ្នក​ផង​ដែរ​។

១-សូម​ចូល​ទៅ​កាន់ https://fonts.google.com/?subset=khmer រួច​ជ្រើស​រើស​ពុម្ពអក្សរខ្មែរ​ណា​មួយ​ដែល​អ្នក​ពេញចិត្ត 
២-ជ្រើសរើស​ Style នៃ​ពុម្ពអក្សរ រួច​ចុច​ទៅ​លើ​ Embed Tab


៣-ចូល​ទៅ​កាន់ Theme បន្ទាប់​មក Edit HTML 
៤-ចម្លង​តំណនៃ​ Link tag យក​ទៅ​ដាក់​ពី​ខាង​ក្រោម​ <head> tag
<link href="https://fonts.googleapis.com/css2?family=Hanuman:wght@400;700&display=swap" rel="stylesheet">
* សម្គាល់៖ កូដ​ខាង​លើ​អ្នក​មិន​ទាន់​អាច Save បាន​ទេ​អ្នក​ត្រូវ​ប្ដូរ​សញ្ញា & ទៅ​ជា​ &amp; និង​បន្ថែម​សញ្ញា / នៅ​ចុង​បញ្ចប់​នៃ​កូដ (សូម​មើល​កូដ​ខាង​ក្រោម​)
<link href="https://fonts.googleapis.com/css2?family=Hanuman:wght@400;700&amp;display=swap" rel="stylesheet"/>
* របៀប​ខាង​លើ​នៅ​មិន​ទាន់​អាច​ធ្វើ​ឲ្យ​ប្លក់​របស់​អ្នក​ទទួល​បាន​ពុម្ពអក្សរ​ដែល​អ្នក​ចង់​ដាក់​នៅ​ឡើយ​ទេ អ្នក​ត្រូវ Set Font Family ជា​មុន​សិន។ 

ក-ដាក់​ Font Family ទៅ​លើ body៖ 
* នៅ​ក្នុង Edit HTML ស្វែងរក​ពាក្យ body រួច​បន្ថែម​ឈ្មោះ​ពុម្ពអក្សរ​ដែល​អ្នក​បាន Embed។ (សូម​មើល​ឧទាហរណ៍ខាង​ក្រោម)
body{font-family:'Hanuman', serif;}
ខ-ដាក់ Font Family ទៅ​លើ​ធាតុ​ជាក់លាក់​ណា​មួយ៖ 
* នៅ​លើ​ប្លក់​របស់​អ្នក​ស្វែងរក​ធាតុ​ណា​មួយ​ដែល​អ្នក​ចង់​ដាក់​ពុម្ពអក្សរ រួច​ចុច​កណ្ដុរ​ខាង​ស្ដាំ​ បន្ទាប់​មក​យក​ពាក្យ Inspect Element បន្ទាប់​មក​ទៀត​ ស្វែងរក​ .class ឬ #id នៃ​ធាតុ​នោះ​នៅ​ក្នុង Template រួច​ហើយ​បន្ថែម​ឈ្មោះ​នៃ Font Family។ (សូម​មើល​ឧទាហរណ៍​ខាង​ក្រោម​)
.post-title{font-family:'Hanuman', serif;}
៥-ចុច​ពាក្យ Save Theme ជា​ការ​ស្រេច។

ប្រភព ៖ www.rithisethtes.com

Post a Comment

Previous Post Next Post